ព្រះត្រៃបិដក ភាគ ២៤

ហើយ​ ​ក៏​មិន​ញុំាង​ចក្ខុ​ទាំងពីរ​ ​ឲ្យ​កើតឡើង​ ​មិន​ញុំាង​ចក្ខុ​ទាំងពីរ​ឲ្យ​ភ្លឺឡើង​វិញ​បាន​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ក្រែង​ពេទ្យ​នោះ​ ​គ្រាន់តែ​បាន​ចំណែក​នៃ​សេចក្តី​លំបាក​កាយ​ ​និង​ចង្អៀតចង្អល់​ចិត្ត​ទេ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងហ្នឹង​មែនហើយ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​បើ​តថាគត​ ​នឹង​សំដែងធម៌​ ​ដល់​អ្នក​ថា​ ​នេះ​ជា​ការ​មិន​មាន​រោគ​ ​នេះ​ជា​ព្រះនិព្វាន​ ​ដូច្នេះ​ ​អ្នក​ក៏​មិនដឹង​ ​នូវ​ការ​មិន​មាន​រោគ​ ​មិនឃើញ​នូវ​ព្រះនិព្វាន​ ​សេចក្តី​លំបាក​នោះ​ ​ក៏​នឹង​មានដល់​តថាគត​ ​សេចក្តី​ចង្អៀតចង្អល់​នោះ​ ​ក៏​នឹង​មានដល់​តថាគត​ ​មាន​ឧបមេយ្យ​ដូច​ពេទ្យ​វះ​ ​ដូច្នោះឯង​។​
 [​៥១​]​ ​យ៉ាងហ្នឹង​មែនហើយ​ ​ខ្ញុំ​ព្រះអង្គ​ជ្រះថ្លា​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ឃើញ​ ​នូវ​ការ​មិន​មាន​រោគ​ ​និង​ព្រះនិព្វាន​ ​ដោយ​ឧបាយ​ណា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​ ​ដោយ​ឧបាយ​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ចុះ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ដូច​បុរស​ខ្វាក់ពីកំណើត​ ​បុរស​ខ្វាក់​នោះ​ ​មិនឃើញ​រូប​ពណ៌ខ្មៅ​ ​និង​ស​ ​មិនឃើញ​រូប​ពណ៌ខៀវ​ ​មិនឃើញ​រូប​ពណ៌លឿង​ ​មិនឃើញ​រូប​ពណ៌ក្រហម​ ​មិនឃើញ​រូប​ពណ៌​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636830168670144952
ទៅកាន់ទំព័រ៖