ព្រះត្រៃបិដក ភាគ ២៤
ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីខ្លោចផ្សាចិត្ត រលត់ទៅ ព្រោះរលត់ជាតិ ការរលត់ទៅ នៃកងទុក្ខទាំងអស់នេះ រមែងមាន ដោយប្រការយ៉ាងនេះ។
[៥៣] កាលដែលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ របស់ដែលបិទបាំងទុក ឬប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែកភ្លឺ រមែងមើលឃើញរូបទាំងឡាយ ខ្ញុំព្រះអង្គនោះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ម្នាលមាគណ្ឌិយៈ បុគ្គលណា ធ្លាប់
ID: 636830169721905109
ទៅកាន់ទំព័រ៖