ព្រះត្រៃបិដក ភាគ ២៤
យ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះ ទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនមានទីបំផុត នេះឯង ជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា នោះជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា នោះជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត
ID: 636830147248499704
ទៅកាន់ទំព័រ៖