ព្រះត្រៃបិដក ភាគ ២៤
(និងសត្វសាហាវជាដើម) និយាយអំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីក្រុង និយាយអំពីជនបទ និយាយអំពីស្ត្រី និយាយអំពីមនុស្សក្លៀវក្លា និយាយអំពីច្រករហក និយាយអំពីទីកំពង់ទឹក និយាយអំពីកុម្ភទាសី និយាយអំពីញាតិដែលស្លាប់ទៅកាន់បរលោក និយាយអំពីរឿងផ្សេងៗ ដែលឥតប្រយោជន៍ និយាយអំពីលោក (លទ្ធិកុហកក្នុងលោក) និយាយអំពីសមុទ្រ និយាយអំពីភវៈ និងអភវៈ
(១) ដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះៗ។ សន្ទកបរិព្វាជក ក៏បានឃើញព្រះអានន្ទមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់បរិស័ទរបស់ខ្លួនថា អ្នកដ៏ចំរើនទាំងឡាយ ចូរនិយាយតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំមាត់ឡើយ (ដ្បិត) សមណៈឈ្មោះអានន្ទនេះ ជាសាវ័ករបស់ព្រះសមណគោតមមកឥឡូវនេះ ក៏ពួកសាវ័កណា របស់ព្រះសមណគោតម ដែលអាស្រ័យនៅក្នុងក្រុងកោសម្ពី
(១) ភវៈ គឺសស្សតទិដ្ឋិ អភវៈ គឺឧច្ឆេទទិដ្ឋិ មួយយ៉ាងទៀត ភវៈ គឺសេចក្តីចំរើន អភវៈ គឺសេចក្តីសាបសូន្យ ឬភវៈ គឺសេចក្តីសុខក្នុងកាម អភវៈ គឺសេចក្តីព្យាយាម ធ្វើខ្លួនឲ្យលំបាក ឥតប្រយោជន៍។ អដ្ឋកថា។
ID: 636830170935164503
ទៅកាន់ទំព័រ៖