ព្រះត្រៃបិដក ភាគ ២៥

សុត្តន្ត​បិដក​ ​មជ្ឈិមនិកាយ​ ​មជ្ឈិម​បណ្ណា​សក​ ​
​ឆ​ដ្ឋ​ភាគ​
​ព្រាហ្មណ​វគ្គ​
​ព្រហ្មាយុ​សូត្រ​ ​ទី១​


 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​វិទេហៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​។​ ​សម័យ​នោះ​ឯង​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​នៅ​អាស្រ័យ​ក្នុង​នគរ​មិថិលា​ ​ជា​មនុស្ស​ជរា​ ​ព្រឹទ្ធា​ ​ចាស់​ ​កន្លង​កាល​វែងឆ្ងាយ​ ​មកដល់​បច្ឆិមវ័យ​ហើយ​ ​មាន​អាយុ១២០ឆ្នាំ​ ​អំពី​កំណើត​ ​ជា​អ្នកចេះ​ចប់​នូវ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​ឈ្មោះ​ ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​ឈ្មោះ​ ​កេដុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​មាន​គម្ពីរ​ឈ្មោះ​ ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នកដឹង​នូវ​បទ​នៃ​វេទ​ ​ជា​អ្នកដឹង​នូវ​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ទើសទាល់​ ​ក្នុង​គម្ពីរ​លោកាយតៈ​ ​និង​គម្ពីរ​មហាបុរិសលក្ខណៈ​។​ ​ព្រហ្មាយុ​ព្រាហ្មណ៍​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្ត​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ឥឡូវ​ស្តេច​មកកាន់​ចារិក​ ​ក្នុង​ដែន​វិទេហៈ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​គឺ​ភិក្ខុ​ប្រមាណ៥០០រូប​ ​ឯ​កិត្តិសព្ទ​ល្អ​ ​នៃ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ខ្ចរខ្ចាយ​ ​សុះសាយ​ទៅ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​
ទំព័រទី ១ | បន្ទាប់
ID: 636872253594928838
ទៅកាន់ទំព័រ៖