ព្រះត្រៃបិដក ភាគ ២៥

​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​បរិមណ្ឌល​ ​នៃ​ព្រះ​កាយ​ស្មើគ្នា​ ​ដូចជា​បរិមណ្ឌល​ ​នៃ​ដើម​ជ្រៃ​ ​គឺ​ព្រះ​កាយ​របស់​ព្រះអង្គ​ប្រវែង​ប៉ុន្មាន​ ​ព្យាម​របស់​ព្រះអង្គ​ប្រវែង​ប៉ុណ្ណោះ​ដែរ​ ​ព្យាម​របស់​ព្រះអង្គ​ប្រវែង​ប៉ុន្មាន​ ​កាយ​របស់​ព្រះអង្គ​ ​ក៏​ប្រវែង​ប៉ុណ្ណោះ​ដែរ១​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​សុ​រង​មូល​ស្មើ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​សរសៃ​ល្អ​ ​សម្រាប់​នាំ​នូវ​រស១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ហនុ​ ​(​ចង្កា​)​ ​ដូចជា​ចង្កា​នៃ​សត្វ​សីហៈ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះទន្ត៤០គត់​ ​១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះទន្ត​ត្រឹម​ស្មើ១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះទន្ត​មិន​រង្វើល១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ចង្កូម​សស្អា​ត១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​ជិវ្ហា​ដ៏​ល្មម១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះ​សូរស័ព្ទ​ ​ដូចជា​សំឡេង​នៃ​ព្រហ្ម​ ​មាន​ព្រះ​វាចា​ពីរោះ​ ​ដូចជា​សំឡេង​នៃ​សត្វ​ករវិក១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​ព្រះនេត្រ​ខ្មៅយង់១​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មាន​រោម​ព្រះនេត្រ​ដូចជា​រោមភ្នែក​នៃ​កូនគោ១​ ​ព្រះ​ឧណ្ណាលោម​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ដុះ​ក្នុង​ចន្លោះ​នៃ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636872255959504084
ទៅកាន់ទំព័រ៖