ព្រះត្រៃបិដក ភាគ ២៥

​ពាក្យពិត​ ​ត​នូវ​ពាក្យពិត​ ​មានសំដី​ខ្ជាប់ខ្ជួន​ ​ពោល​នូវ​ពាក្យ​គួរ​អ្នកផង​ជឿ​បាន​ ​មិន​ពោល​បំភ្លាត់​សត្វលោក​ឡើយ​ ​លះបង់​នូវ​បិ​សុ​ណា​វាចា​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​ឮ​ពាក្យ​ពី​ខាងនេះ​ ​មិនទៅ​ប្រាប់​ខាង​នោះ​ ​ដើម្បី​បំបែក​ជន​ខាង​នោះ​ឡើយ​ ​ឬឮ​អំពី​ខាង​នោះ​ ​មិន​មក​ប្រាប់​ដល់​ជន​ទាំងឡាយ​ខាងនេះ​ ​ដើម្បី​បំបែក​ជន​ខាង​នោះ​ឡើយ​ ​ជា​អ្នកផ្សះផ្សា​ ​នូវ​ពួក​ជន​ដែល​បែកគ្នា​ហើយ​ផង​ ​ជា​អ្នកជួយ​ផ្ចុងផ្តើម​ ​ដល់​ពួក​ជន​ ​ដែល​បាន​ប្រកបដោយ​ប្រយោជន៍​ហើយ​ផង​ ​ជា​អ្នក​រីករាយ​ ​នឹង​សេចក្តី​ព្រមព្រៀង​ ​ត្រេកអរ​នឹង​សេចក្តី​ព្រមព្រៀង​ ​ពេញចិត្ត​នឹង​សេចក្តី​ព្រមព្រៀង​ ​ជា​អ្នកពោល​តែ​សំដី​ ​ដែល​ធ្វើ​នូវ​សេចក្តី​ព្រមព្រៀង​ ​ជា​អ្នក​លះបង់​ផរុសវាចា​ ​វៀរចាក​ផរុសវាចា​ ​សំដី​ណា​ ​ដែល​ជា​សំដី​ឥត​ទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរ​ជាទីស្រឡាញ់​ ​តាំងនៅ​ក្នុង​ហឫទ័យ​ ​ជា​សំដី​អ្នកក្រុង​ ​ជាទី​រីករាយ​ ​ដល់​ជន​ច្រើន​ ​ជាទី​គាប់ចិត្ត​ដល់​ជន​ច្រើន​ ​តែង​ពោល​តែ​សំដី​ ​មាន​សភាព​ដូច្នោះ​ ​លះបង់​នូវ​សម្ផ​ប្ប​លា​បៈ​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ពោល​តាមកាល​គួរ​ ​ពោល​ពាក្យពិត​ ​ពោល​ពាក្យជា​អត្ថ​ ​ពោល​ពាក្យជា​ធម៌​ ​ពោល​ពាក្យជា​វិន័យ​ ​ពោល​សំដី​ដែល​គួរ​កប់​ទុក​ ​ក្នុង​ហឫទ័យ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636872292325394094
ទៅកាន់ទំព័រ៖