ព្រះត្រៃបិដក ភាគ ២៥

​ជា​សំដី​ប្រកបដោយ​ហេតុ​ ​ប្រកបដោយ​គ្រឿង​ប្រៀបធៀប​ ​ដោយ​កាលគួរ​ ​មាន​ដើម​ ​មាន​ចុង​ ​ប្រកបដោយ​ប្រយោជន៍​។​ ​បុគ្គល​នោះ​ ​វៀរចាក​ការ​ផ្តិល​ផ្តាច់​ ​នូវ​ពីជគាម​ ​និង​ភូតគាម​ ​ជា​អ្នក​បរិភោគ​ភត្ត​តែ១ពេល​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ក្នុង​កាល​ខុស​ ​វៀរចាក​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​នូវ​ល្បែង​ផ្សេង​ៗ​ ​ដែល​ជាស​ត្រូវ​ដល់​សាសនា​ ​ជា​អ្នក​វៀរចាក​ការ​ប្រដាប់​តាក់តែង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ៗ​ ​ជា​អ្នក​វៀរចាក​ការ​ដេក​លើ​ទីសេនាសនៈ​ខ្ពស់​ ​និង​ទីសេនាសនៈ​ប្រសើរ​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​មាស​ ​និង​ប្រាក់​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ធញ្ញជាតិ​ស្រស់​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​សាច់​ស្រស់​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ស្រី​ ​និង​នាង​កុមារិកា​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ពពែ​ ​និង​ចៀម​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​មាន់​ ​និង​ជ្រូក​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ដំរី​ ​គោ​ ​សេះ​ ​លា​ឈ្មោល​ ​និង​ញី​ ​ជា​អ្នក​វៀរចាក​ការ​ទទួល​នូវ​ស្រែ​និង​ចម្ការ​ ​ជា​អ្នក​វៀរចាក​កិរិយា​ប្រក​បរឿយៗ​ ​នូវ​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​របស់​គ្រហស្ថ​ ​ជា​អ្នក​វៀរចាក​កិរិយា​លក់ដូរ​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636872292534576058
ទៅកាន់ទំព័រ៖