ព្រះត្រៃបិដក ភាគ ២៥
ជាអ្នកវៀរចាកការឆបោក ដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំងឆបោកដោយរង្វាស់រង្វាល់ ជាអ្នកវៀរចាកកិរិយាសើរើ បញ្ឆោត បន្លំ និងកោងកាច ជាអ្នកវៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោស ដោយចីវរ គ្រាន់តែការពារនូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ។ ដូចជាបក្សីសកុណជាតិ បើហើរទៅក្នុងទីណាៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះៗ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ គ្រាន់តែរក្សានូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ រមែងបានតែសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ
ID: 636872292724606927
ទៅកាន់ទំព័រ៖