ព្រះត្រៃបិដក ភាគ ២៥
ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវផោដ្ឋព្វៈដោយកាយ... ដឹងនូវធម៌ដោយចិត្ត ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវមនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយការសង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនលាយឡំ ដោយកិលេស ក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឬឈានថយក្រោយ ក៏ដឹងខ្លួន កាលមើលទៅមុខ ឬមើលទៅទិសផ្សេងៗ ក៏ដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏ដឹងខ្លួន កាលទ្រទ្រង់ នូវសង្ឃាដិ បាត្រ ចីវរ
ID: 636872292900396982
ទៅកាន់ទំព័រ៖