ព្រះត្រៃបិដក ភាគ ២៥
ក៏ដឹងខ្លួន កាលស៊ី ផឹក ទំពាស៊ី ទទួលរស ក៏ដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏ដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬស្ងៀម ក៏ដឹងខ្លួន (ទាំងអស់)។
[៥៦] ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបព្រមដោយការសង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះផង ប្រកបព្រមដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង ស្វែងរកតែទីសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះ ដល់សព្វសត្វដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចេញចាកថីនមិទ្ធៈ មានសេចក្តីសំគាល់
ID: 636872293094908107
ទៅកាន់ទំព័រ៖