ព្រះត្រៃបិដក ភាគ ២៥

​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​គឺ​ប្រាជ្ញា​ដឹង​ ​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ទិព្វ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ក៏បាន​ឃើញ​នូវ​ពួក​សត្វ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​រូបល្អ​ខ្លះ​ ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​គតិ​អាក្រក់​ខ្លះ​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​នូវ​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​។​បេ​។​ ​តិះដៀល​នូវ​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ខុស​ ​ប្រកាន់​អំពើ​ដែល​យល់​ខុស​ ​លុះ​សត្វ​ទាំងអម្បាល​នោះ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ចូល​ទៅ​កើត​ ​ក្នុង​កំណើត​នៃ​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​អើហ្ន៎​ ​ចំណែក​សត្វ​ពួក​នេះ​ ​ប្រកបដោយ​កាយសុចរិត​។​បេ​។​ ​ជា​សត្វ​មិន​តិះដៀល​ ​នូវ​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ប្រកាន់​នូវ​អំពើ​ដែល​យល់​ត្រូវ​ ​លុះ​សត្វ​ទាំងអម្បាល​នោះ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ទៅកាន់​សុគតិ​សួគ៌​ទេវលោក​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636872293925285602
ទៅកាន់ទំព័រ៖