ព្រះត្រៃបិដក ភាគ ២៥
ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទីពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគអង្គនោះជាទីពឹងចុះ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ គង់នៅក្នុងទីណា។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ ព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០យោជន៍ យើងខ្ញុំគួរទៅកាន់ទី ចំនួន១០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើនអង្គនោះ គង់ក្នុងទី ចំនួន២០យោជន៍... ក្នុងទីចំនួន៣០យោជន៍... ក្នុងទីចំនួន៤០យោជន៍... ក្នុងទីចំនួន៥០យោជន៍ យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន៥០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០០យោជន៍
ID: 636872294494778175
ទៅកាន់ទំព័រ៖