ព្រះត្រៃបិដក ភាគ ២៥
យើងខ្ញុំ ក៏គួរតែទៅកាន់ទី ចំនួន១០០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន កាលបើព្រះគោតមដ៏ចំរើន ព្រះអង្គបរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវព្រះគោតមដ៏ចំរើនអង្គនោះ ដែលព្រះអង្គបរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចំរើន ព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា ដល់ខ្ញុំព្រះករុណាតែសព្វៗថ្ងៃ ខ្ញុំព្រះករុណា សូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចំរើន។
[៦២] ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខាប៉ុន្មាន ដល់អ្នកសព្វៗថ្ងៃ។ ឃោដមុខព្រាហ្មណ៍ តបថា បពិត្រព្រះឧទេនដ៏ចំរើន ព្រះបាទអង្គៈ ទ្រង់ប្រទាន៥០០កហាបណៈ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរ
ID: 636872294673078373
ទៅកាន់ទំព័រ៖