ព្រះត្រៃបិដក ភាគ ២៥

​ទទួល​មាស​និង​ប្រាក់​ទេ​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​ឧទេន​ដ៏​ចំរើន​ ​បើ​មាសប្រាក់​នោះ​មិន​គួរ​ ​ខ្ញុំ​ព្រះករុណា​ ​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ ​ប្រគេន​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​។​ ​ឧទេន​ភិក្ខុ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​អ្នក​ចង់​ឲ្យ​ជាង​ធ្វើ​វិហារ​ឲ្យ​អាត្មា​ ​ចូរ​ឲ្យ​ជាង​សង់​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ​ ​នៅក្នុង​ក្រុង​បា​ដ​លិ​បុត្ត​វិញ​ចុះ​។​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ ​ពោល​ថា​ ​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​បបួល​ខ្ញុំ​ព្រះករុណា​ ​ឲ្យ​ធ្វើទាន​ចំពោះ​សង្ឃ​ ​ដោយហេតុ​ណា​ ​ខ្ញុំ​ព្រះករុណា​មានចិត្ត​ត្រេកអរ​ ​រីករាយ​ពន់ប្រមាណ​ ​ចំពោះ​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​ ​ដោយហេតុនេះ​ ​បពិត្រ​លោកម្ចាស់​ឧទេន​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នេះ​ ​នឹង​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ​ ​ក្នុង​ក្រុង​បា​ដ​លិ​បុត្ត​ ​ដោយ​និច្ច​ភិក្ខា​នេះ​ផង​ ​ដោយ​និច្ច​ភិក្ខា​ដទៃ​ផង​។​ ​លំដាប់នោះ​ ​ឃោ​ដមុ​ខ​ព្រាហ្មណ៍​ ​ក៏​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ​ ​ក្នុង​ក្រុង​បា​ដ​លិ​បុត្ត​ ​ដោយ​និច្ច​ភិក្ខា​នុ៎ះ​ផង​ ​ដោយ​និច្ច​ភិក្ខា​ដទៃ​ផង​។​ ​ឥឡូវនេះ​ ​សាលា​នោះ​ ​គេ​ហៅថា​ ​ឃោ​ដមុ​ខី​។​

​ចប់​ ​ឃោ​ដមុ​ខ​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636872294870039639
ទៅកាន់ទំព័រ៖