ព្រះត្រៃបិដក ភាគ ២៥

ចង្កី​សូត្រ​ ​ទី៥​


 [​៦៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​ក៏បាន​ដល់ទៅ​ស្រុក​ព្រាហ្មណ៍​ ​ឈ្មោះ​ឱ​បាសាទ​ ​របស់​ដែន​កោសល​។​ ​ដំណឹង​នោះ​ឮ​ថា​ ​ព្រះ​មានជោគ​ ​ទ្រង់​គង់​ក្នុង​សាលវ័ន​ ​ជា​ទេវ​វ័ន​(​១​)​ ​នៅ​ខាងជើង​ឱ​បាសាទ​គ្រាម​ ​ជិត​ឱ​បាសាទ​គ្រាម​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​ ​ឈ្មោះ​ចង្កី​ ​នៅ​អាស្រ័យ​នឹង​ឱ​បាសាទ​គ្រាម​ ​ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​ ​និង​មនុស្ស​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ធញ្ញា​ហារ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់ព្រះ​រាជទាន​ ​ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ​ ​គឺ​ទ្រង់ប្រទាន​ដោយ​ដាច់ខាត​។​
 [​៦៤​]​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ទ្រង់​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​បាន​ដល់​មក​ឱ​បាសាទ​គ្រាម​ ​ឥឡូវនេះ​ ​មក​គង់​ក្នុង​ឱ​បាសាទ​គ្រាម​ ​ក្នុង​សាលវ័ន​ជា​ទេវ​វ័ន​ ​នៅ​ខាងជើង​ឱ​បាសាទ​គ្រាម​ ​
​(​១​)​ ​ក្នុង​ព្រៃ​នោះ​ ​អ្នកផង​តែង​ធ្វើ​ពលិកម្ម​ថ្វាយ​ពួក​ទេវតា​ ​បាន​ជា​ហៅថា​ ​ទេវ​វ័ន​ ​ឬ​នឹង​ហៅថា​ ​សាលវ័ន​ ​ក៏បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636872295227620091
ទៅកាន់ទំព័រ៖