ព្រះត្រៃបិដក ភាគ ២៥

​ក៏​ដំណើរ​ដែល​បានឃើញ​ ​បាន​ចួប​នឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងហ្នឹង​ ​ជា​ការ​ប្រពៃ​ពេក​។​ ​លំដាប់នោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​ចេញ​អំពី​ឱ​បាសាទ​គ្រាម​ ​ជាពួក​ ​ជា​ក្រុម​ ​ជា​គណៈ​ ​មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស​ ​សំដៅ​ទៅកាន់​សាលវ័ន​ ​ជា​ទេវ​វ័ន​។​ ​ក៏​សម័យ​នោះ​ឯង​ ​ចង្កី​ព្រាហ្មណ៍​ ​ចូល​ទៅដេក​ក្នុង​វេលា​ថ្ងៃ​ ​ឰដ៏​ប្រាសាទ​ជាន់​ខាងលើ​។​
 [​៦៥​]​ ​ចង្កី​ព្រាហ្មណ៍​ ​បានឃើញ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​ចេញ​អំពី​ឱ​បាសាទ​គ្រាម​ ​ជាពួក​ ​ជា​ក្រុម​ ​ជា​គណៈ​ ​មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស​ ​ដើរ​ត្រសង​ទៅកាន់​សាលវ័ន​ ​ជា​ទេវ​វ័ន​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយទៅ​រក​ខ​ត្តា​មាត្យ​ថា​ ​ម្នាល​ខ​ត្តៈ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជាពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​នៅក្នុង​ឱ​បាសាទ​គ្រាម​ ​ជាពួក​ ​ជា​ក្រុម​ ​ជា​គណៈ​ ​មានមុខ​ឆ្ពោះទៅ​កាន់​ឧត្តរទិស​ ​ដើរ​ត្រសង​ទៅកាន់​សាលវ័ន​ ​ជា​ទេវ​វ័ន​។​ ​ខ​ត្តា​មាត្យ​ជំរាប​ថា​ ​បពិត្រ​លោ​ក​ចង្កី​ដ៏​ចំរើន​ ​មាន​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​ទ្រង់​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​ជាច្រើន​ ​ឥឡូវ​ ​បាន​មកដល់​ឱ​បាសាទ​គ្រាម​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636872295657894702
ទៅកាន់ទំព័រ៖