ព្រះត្រៃបិដក ភាគ ២៥
ព្រះអង្គមិនបានងើយទតទៅខាងលើ មិនបានឈ្ងោកទតទៅខាងក្រោម ទ្រង់ពុទ្ធដំណើរទៅ មិនក្រឡេកទតទិសផ្សេងៗ ទ្រង់ក្រឡេកទតទៅតែប្រមាណមួយជួរនឹម
(១) ប៉ុន្តែឯញាណទស្សនៈ ដែលមិនមានអ្វីរាំងរា របស់ព្រះគោតមនោះ រមែងមានលើសលុប ជាងមួយជួរនឹមនោះឯង។ ព្រះគោតមនោះ កាលដែលចូលទៅកាន់ចន្លោះផ្ទះ មិនដកព្រះកាយឡើងលើ មិនបន្ទន់ព្រះកាយចុះក្រោម មិនទប់ទល់ព្រះកាយឲ្យរឹង មិនគ្រលែងព្រះកាយ។ ព្រះគោតមនោះ ទ្រង់បែរព្រះកាយមិនឆ្ងាយពេក មិនជិតពេក អំពីអាសនៈ ទ្រង់គង់លើអាសនៈ មិនយកបាតព្រះហស្តច្រត់អាសនៈ មិនផ្អែកព្រះកាយទៅលើអាសនៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ មិនរពឹសព្រះហស្ត មិនរពឹសព្រះបាទា មិនគង់លើព្រះជានុតម្រួតលើព្រះជានុ មិនគង់លើព្រះគោប្ផកៈតម្រួតលើព្រះគោប្ផកៈ មិនគង់យកបាតព្រះហស្តទល់ព្រះហនុកៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ តែងមិនរំភើប មិនញាប់ញ័រ មិនរន្ធត់ មិនតក់ស្លុត ព្រះអង្គជាបុគ្គលមិនរំភើបផង មិនញាប់ញ័រផង មិនរន្ធត់ផង
(១) មួយជួរនឹមនោះ ប្រមាណ៩ចំអាម (អដ្ឋកថា)។
ID: 636872256394358956
ទៅកាន់ទំព័រ៖