ព្រះត្រៃបិដក ភាគ ២៥

​មាន​សីល​ដ៏​ប្រសើរ​ ​មាន​សីល​ជាកុសល​ ​ប្រកបដោយ​សីល​ជាកុសល​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​មាន​ព្រះ​វាចា​ពីរោះ​ ​មាន​ព្រះពុទ្ធដីកា​ដ៏​ពីរោះ​ ​ប្រកបដោយ​វាចា​ជា​របស់​អ្នកក្រុង​ ​ជា​ព្រះ​វាចា​ច្បាស់លាស់​ប្រាសចាក​ទោស​ ​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូលចិត្ត​សេចក្តី​ច្បាស់លាស់​បាន​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​របស់​ពួក​ជន​ច្រើន​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​អស់​កាម​រាគៈ​ហើយ​ ​ប្រាសចាក​សេចក្តី​ស្រើបស្រាល​ហើយ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​កម្ម​វាទី​ ​ជា​កិរិយ​វាទី​ ​ព្រះអង្គ​ ​ទ្រង់​ធ្វើ​ធម៌​ដែល​គ្មាន​បាប​ ​ទុកជា​ខាងមុខ​ ​ក្នុង​ពួក​ព្រាហ្មណ៍​ ​និង​ពួក​សត្វ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ចេញ​ចាក​ត្រកូល​ដ៏​ខ្ពស់ខ្ពស់​ ​ជា​ត្រកូល​ក្សត្រិយ៍​ ​មិន​លាយ​ច្រឡំ​ ​ហើយ​មក​ទ្រង់ព្រះ​ផ្នួស​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ចេញ​ចាក​ត្រកូល​ដ៏​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មក​ទ្រង់ព្រះ​ផ្នួស​ ​នែ​គ្នាយើង​ ​ឮថា​ ​ពួក​មនុស្ស​ ​អ្នក​នៅ​ដែន​ក្រៅ​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636872297013652247
ទៅកាន់ទំព័រ៖