ព្រះត្រៃបិដក ភាគ ២៥

 ​[​៧០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ចុះ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មាន​ព្រាហ្មណ៍​ណាខ្លះ​ ​សូម្បីតែ​ម្នាក់​ ​ពោល​យ៉ាងនេះ​ថា​ ​អញ​ដឹង​ហេតុនេះ​ ​អញ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ ​មាន​ដែរ​ឬទេ​។​ ​កាប​ទិ​ក​មាណព​ ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពុំ​មាន​ទេ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ចុះ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​ព្រាហ្មណ៍​ខ្លះ​ ​មាន​អាចារ្យ​ជាមួយគ្នា​ផង​ ​ជា​ប្រធាន​លើ​អាចារ្យ​ជាមួយគ្នា​ផង​ ​តាំង​អំពី​គូ​នៃ​អាចារ្យ​ជា​គំរប់៧មក​ ​ពោល​យ៉ាងនេះ​ថា​ ​អញ​ដឹង​ហេតុនេះ​ ​អញ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពុំ​មាន​ទេ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ចុះ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មាន​ពួក​ព្រាហ្មណ៍​ណា​ ​ជា​ឥសី​ ​មាន​ក្នុង​ជាន់មុន​ ​ជា​អ្នក​តាក់តែង​នូវ​មន្ត​ ​អ្នកពោល​នូវ​មន្ត​ ​បទ​នៃ​មន្ត​ចាស់​នេះ​ ​ដែល​ពួក​ព្រាហ្មណ៍​ណា​ ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​បាន​តាំង​ទុក​ហើយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​សូត្រ​តាម​មន្ត​នោះ​ ​ពោល​តាម​មន្ត​នោះ​ ​ពោល​តាម​មន្ត​ ​ដែលគេ​ពោល​ហើយ​ ​បង្រៀន​មន្ត​ដែលគេ​បង្រៀន​ហើយ​ ​ពួក​ឥសី​ទាំងនោះ​ ​គឺ​ឥសី​ឈ្មោះ​ ​អដ្ឋ​កៈ​ ​ឈ្មោះ​វា​មកៈ​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636872298127855975
ទៅកាន់ទំព័រ៖