ព្រះត្រៃបិដក ភាគ ២៥

​មិន​តក់ស្លុត​ផង​ ​ប្រាសចាក​សេចក្តី​ព្រឺរោម​ផង​ ​មានព្រះហឫទ័យ​បែរ​ទៅ​រក​សេចក្តី​ស្ងាត់​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​គង់​ក្នុង​ចន្លោះផ្ទះ​ ​កាលដែល​ទ្រង់​ទទួល​ទឹក​លាង​បាត្រ​ ​មិន​លើក​បាត្រ​ឡើង​ ​ឲ្យ​ខ្ពស់​ពេក​ ​មិន​ដាក់បាត្រ​ឲ្យ​ទាប​ពេក​ ​មិន​ទប់ទល់​បាត្រ​ឲ្យ​រឹង​ ​មិន​គ្រលែង​បាត្រ​ ​ព្រះអង្គ​ទ្រង់​ទទួល​ទឹក​លាង​បាត្រ​ ​មិន​ឲ្យ​តិច​ពេក​ ​មិន​ឲ្យ​ច្រើនពេក​។​ ​ព្រះអង្គ​លាង​បាត្រ​ ​មិន​ធ្វើឲ្យ​ឮ​សូរ​ខ្លូ​ក​ខ្លូ​ក​ ​ទ្រង់​លាង​បាត្រ​មិន​បង្វិល​បាត្រ​ឲ្យ​វិល​ជុំវិញ​ ​មិន​ដាក់បាត្រ​លើ​ផែនដី​ ​ហើយ​លាង​ព្រះហស្ត​ឡើយ​។​ ​កាលដែល​ព្រះអង្គ​លាង​ព្រះហស្ត​ហើយស្រេច​ ​បាត្រ​ក៏​លាង​ហើយស្រេច​ដែរ​ ​ឬកាល​ដែល​លាង​បាត្រ​ហើយស្រេច​ ​ព្រះហស្ត​ក៏​លាង​ហើយស្រេច​ដែរ​។​ ​ព្រះអង្គ​ទ្រង់​ចាក់ទឹក​លាង​បាត្រ​ ​ក្នុង​ទី​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​ទ្រង់​មិន​បាចសាច​ផ្តេសផ្តាស​។​ ​កាលដែល​ព្រះអង្គ​ទ្រង់​ទទួល​បាយ​ ​មិន​លើក​បាត្រ​ឡើង​ឲ្យ​ខ្ពស់​ពេក​ ​មិន​ដាក់បាត្រ​ឲ្យ​ទាប​ពេក​ ​មិន​ទប់ទល់​បាត្រ​ឲ្យ​រឹង​ ​មិន​គ្រលែង​បាត្រ​។​ ​ព្រះអង្គ​ ​ទ្រង់​ទទួល​បាយ​មិន​ឲ្យ​តិច​ពេក​ ​មិន​ឲ្យ​ច្រើនពេក​។​ ​មួយទៀត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636872256583359766
ទៅកាន់ទំព័រ៖