ព្រះត្រៃបិដក ភាគ ២៥

​ឈ្មោះ​វា​មទេ​វៈ​ ​ឈ្មោះ​វេស្សា​មិត្តៈ​ ​ឈ្មោះ​យម​ត​គ្គិ​ ​ឈ្មោះ​អង្គី​រសៈ​ ​ឈ្មោះ​ភារ​ទ្វា​ជៈ​ ​ឈ្មោះ​វា​សេ​ដ្ឋៈ​ ​ឈ្មោះ​កស្សបៈ​ ​ឈ្មោះ​ភ​គុ​ ​ក៏​ពួក​ឥសី​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​ដឹង​ហេតុនេះ​ ​យើង​ទាំងឡាយ​ ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពុំ​មាន​ទេ​។​ ​
 [​៧១​]​ ​ព្រះភគវន្តមុនី​នាថ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មិន​មាន​ឮ​ថា​ ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មិន​មាន​ព្រាហ្មណ៍​ណាមួយ​ ​សូម្បីតែ​ម្នាក់​ ​ពោល​យ៉ាងនេះ​ថា​ ​អញ​ដឹង​ហេតុនេះ​ ​អញ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​មិន​មាន​ព្រាហ្មណ៍​ណាមួយ​ ​ដែល​មាន​អាចារ្យ​ជាមួយគ្នា​ ​ឬ​មាន​អាចារ្យ​ជា​ប្រធាន​លើ​អាចារ្យ​ជាមួយគ្នា​ ​ដរាប​តាំង​អំពី​គូ​នៃ​អាចារ្យ​ ​ជា​គំរប់៧មក​ ​ពោល​យ៉ាងនេះ​ថា​ ​អញ​ដឹង​ហេតុនេះ​ ​អញ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​បណ្តា​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​ព្រាហ្មណ៍​ដែល​ជា​ឥសី​ ​មាន​ក្នុង​ជាន់មុន​ ​ជា​អ្នក​តាក់តែង​មន្ត​ ​អ្នកពោល​មន្ត​ ​បទ​នៃ​មន្ត​ចាស់​នេះ​ ​ដែល​ពួក​ឥសី​ណា​ ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​បាន​តាំង​ទុក​ហើយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636872298328147431
ទៅកាន់ទំព័រ៖