ព្រះត្រៃបិដក ភាគ ២៥

​បាន​សូត្រ​តាម​មន្ត​នោះ​ ​បាន​ពោល​តាម​មន្ត​នោះ​ ​បាន​ពោល​តាម​មន្ត​ ​ដែលគេ​ពោល​ហើយ​ ​បាន​បង្រៀន​មន្ត​ ​ដែលគេ​បង្រៀន​ហើយ​ ​ពួក​ឥសី​ទាំងនោះ​ ​គឺ​ឥសី​ឈ្មោះ​ ​អដ្ឋ​កៈ​ ​ឈ្មោះ​វា​មកៈ​ ​ឈ្មោះ​វា​មទេ​វៈ​ ​ឈ្មោះ​វេស្សា​មិត្តៈ​ ​ឈ្មោះ​យម​ត​គ្គិ​ ​ឈ្មោះ​អង្គី​រសៈ​ ​ឈ្មោះ​ភារ​ទ្វា​ជៈ​ ​ឈ្មោះ​វា​សេ​ដ្ឋៈ​ ​ឈ្មោះ​កស្សបៈ​ ​ឈ្មោះ​ភ​គុ​ ​ក៏​ពួក​ឥសី​ទាំងនោះ​ ​មិន​ពោល​ថា​ ​យើង​ទាំងឡាយ​ ​ដឹង​ហេតុនេះ​ ​យើង​ទាំងឡាយ​ ​ឃើញ​ហេតុនេះ​ ​ពាក្យ​នេះ​ពិត​ ​ឯ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ដូច​បុរស​ខ្វាក់​ទាំង​ជួរ​ ​ដែល​ជាប់​តៗ​គ្នា​ ​បុរស​ដែល​ដើរមុន​ ​ក៏​មើល​មិនឃើញ​ ​បុរស​ដែល​ដើរ​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​បុរស​ដែល​ដើរក្រោយ​ ​ក៏​មើល​មិនឃើញ​ ​យ៉ាងណាមិញ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ភាសិត​របស់​ពួក​ព្រាហ្មណ៍​ ​ក៏​មាន​ទំនង​ដូច​បុរស​ខ្វាក់​ទាំង​ជួរ​ ​បុរស​ដែល​ដើរមុន​ ​ក៏​មើល​មិនឃើញ​ ​បុរស​ដែល​ដើរ​កណ្តាល​ ​ក៏​មើល​មិនឃើញ​ ​បុរស​ដែល​ដើរក្រោយ​ ​ក៏​មើល​មិនឃើញ​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​យ៉ាងនេះ​ ​តើ​សទ្ធា​ដែល​គ្មាន​ឫសគល់​ ​របស់​ពួក​ព្រាហ្មណ៍​ ​សម្រេច​បាន​ដែរ​ឬ​។​ ​កាប​ទិ​ក​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សម្រេច​មិនបានទេ​ ​ពួក​ព្រាហ្មណ៍​ ​តែង​ចូល​ទៅ​អង្គុយ​ជិត​ដោយ​សទ្ធា​ ​ពួក​ព្រាហ្មណ៍​ ​តែង​ចូល​ទៅ​អង្គុយ​ជិត​ ​ដោយ​ការ​ស្តាប់​តៗ​គ្នា​មក​។​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636872298484906397
ទៅកាន់ទំព័រ៖