ព្រះត្រៃបិដក ភាគ ២៥

 ​[​៧២​]​ ​ព្រះបរមគ្រូ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​កាលពីមុន​ ​អ្នក​ថា​ជឿ​ ​ឥឡូវនេះ​ ​អ្នក​ថា​ឮ​តាម​គេ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ធម៌​ទាំង៥យ៉ាងនេះ​ ​មាន​វិបាក២យ៉ាង​ ​ក្នុង​បច្ចុប្បន្ន​ ​ធម៌​ទាំង៥យ៉ាង​ ​តើ​ដូចម្តេច​ ​ធម៌​ទាំង៥យ៉ាងគឺ​ ​សេចក្តី​ជឿ១​ ​សេចក្តី​គាប់ចិត្ត១​ ​ការ​ឮ​តាម​គ្នា១​ ​ការ​ត្រិះរិះ​នូវ​អាការ១​ ​សេចក្តី​ចូលចិត្ត​តាម​ការយល់១​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ធម៌​ទាំង៥នេះឯង​ ​មាន​វិបាក២យ៉ាង​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​គឺ​ហេតុ​ណា​ ​ដែល​បុគ្គល​ជឿស៊ប់​ ​តែ​ហេតុ​នោះ​ ​ជាហេតុ​សោះសូន្យ​ទទេ​ ​កុហក​សោះ​ក៏​មាន​ ​ហេតុ​ណា​ ​ដែល​បុគ្គល​មិន​ជឿស៊ប់​ទេ​ ​តែ​ហេតុ​នោះ​ ​ជាហេតុ​ពិតប្រាកដ​ ​មិនមែន​ជា​ដទៃ​ក៏​មាន​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​មួយទៀត​ ​ហេតុ​ណា​ ​ដែល​បុគ្គល​គាប់ចិត្ត​ស៊ប់​។​បេ​។​ ​ពាក្យ​ណា​ ​ដែល​បុគ្គល​ឮ​ច្បាស់​តាម​គ្នា​។​បេ​។​ ​ហេតុ​ណា​ ​ដែល​បុគ្គល​ត្រិះរិះ​ឃើញ​ជាក់​។​បេ​។​ ​ហេតុ​ណា​ ​ដែល​បុគ្គល​ចូលចិត្ត​ស៊ប់​ ​តែ​ហេតុ​នោះ​ ​ជាហេតុ​សោះសូន្យ​ទទេ​ ​កុហក​សោះ​ក៏​មាន​ ​ហេតុ​ណា​ ​ដែល​បុគ្គល​មិន​ចូលចិត្ត​ស៊ប់​ទេ​ ​តែ​ហេតុ​នោះ​ ​ជាហេតុ​ពិតប្រាកដ​ ​មិនមែន​ជា​ដទៃ​ក៏​មាន​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បុរស​ជា​អ្នកប្រាជ្ញ​ ​អ្នករក្សា​សច្ចៈ​ ​មិន​គួរ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636872298673857205
ទៅកាន់ទំព័រ៖