ព្រះត្រៃបិដក ភាគ ២៥

​ចូលចិត្ត​ដោយ​ដាច់ខាត​ ​ក្នុង​ហេតុនេះ​ថា​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ឡើយ​។​ ​កាប​ទិ​ក​មាណព​ ​ក្រាបទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ការ​រក្សា​សច្ចៈ​ ​តើ​ត្រឹម​ប៉ុន្មាន​ ​បុគ្គល​រក្សា​សច្ចៈ​ ​តើ​ត្រឹម​ប៉ុន្មាន​ ​យើងខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​ចំពោះ​ការ​រក្សា​សច្ចៈ​ ​និង​ព្រះ​គោតម​ដ៏​ចំរើន​។​
 [​៧៣​]​ ​ព្រះ​លោកនាថ​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បើ​បុរស​មាន​ជំនឿ​ថា​ ​ជំនឿ​របស់​អញ​យ៉ាងនេះ​ ​កាលដែល​និយាយ​តាម​គំនិត​ដូច្នេះ​ ​ឈ្មោះថា​ ​រក្សា​សច្ចៈ​ ​តែ​មិនទាន់​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ដោយ​ដាច់ខាត​ថា​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ត្រឹម​ប៉ុណ្ណោះ​ឡើយ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​យើង​ក៏​បញ្ញត្ត​ការ​រក្សា​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​តែ​ការ​ត្រាស់​ដឹង​សច្ចៈ​ ​មិនទាន់​មានដល់​បុរស​នោះ​នៅឡើយ​ទេ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​បើ​បុរស​មាន​សេចក្តី​គាប់ចិត្ត​.​.​.​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636872298870968479
ទៅកាន់ទំព័រ៖