ព្រះត្រៃបិដក ភាគ ២៥

​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ជា​ធម៌​ស្ងប់​ ​ជា​ធម៌​ឧត្តម​ ​ជា​ធម៌​ដែលគេ​ស្ទង់​មើល​ ​ដោយ​ការ​ត្រិះរិះ​ពុំ​បានទេ​ ​ជា​ធម៌​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ ​ទើប​ដឹង​បាន​ ​ធម៌​នោះ​ ​បុគ្គល​អ្នកមាន​មោហៈ​ ​មិន​ងាយ​នឹង​សំដែង​បាន​ឡើយ​។​ ​កាល​គហបតី​ ​ឬ​កូន​គហបតី​ ​ល្បងមើល​នូវ​ភិក្ខុ​នោះ​ ​បានឃើញ​ច្បាស់​ថា​ ​ជា​អ្នក​បរិសុទ្ធ​ ​ចាក​ធម៌​ទាំងឡាយ​ ​ជាទី​តាំង​នៃ​មោហៈ​ ​ដោយហេតុ​ណា​ហើយ​ ​ក៏​ញុំាង​សទ្ធា​ ​ឲ្យ​ជ្រួតជ្រាប​ ​ក្នុង​ហេតុ​នោះ​ ​ជា​អ្នកមាន​សទ្ធា​ ​កើតឡើង​ក្នុង​កាលនោះ​ ​ទើប​ចូល​ទៅ​រក​ ​(​ភិក្ខុ​នោះ​)​ ​កាល​ចូល​ទៅ​រក​ ​ក៏បាន​អង្គុយ​ជិត​ ​កាល​ទៅ​អង្គុយ​ជិត​ ​ក៏​ដាក់​នូវ​សោតប្បសាទ​ ​លុះ​មាន​សោតប្បសាទ​ដាក់ចុះ​ហើយ​ ​ទើប​ស្តាប់ធម៌​ ​លុះ​ស្តាប់​ហើយ​ ​ទើប​ទ្រទ្រង់នូវ​ធម៌​ ​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងឡាយ​ ​ដែល​ខ្លួន​ទ្រទ្រង់​ហើយ​ ​កាលបើ​ពិចារណា​នូវ​សេចក្តី​ហើយ​ ​ក៏​ចូលចិត្ត​នូវ​ធម៌​ ​និង​គំនិត​ ​កាល​មាន​សេចក្តី​ចូលចិត្ត​ ​នូវ​ធម៌​ ​និង​គំនិត​ហើយ​ ​ក៏​មាន​ឆន្ទៈ​កើតឡើង​ ​លុះ​មាន​ឆន្ទៈ​កើតឡើង​ហើយ​ ​ក៏​ប្រឹងប្រែង​ ​លុះ​ប្រឹងប្រែង​ហើយ​ ​ក៏​ត្រិះរិះ​ ​លុះ​ត្រិះរិះ​ហើយ​ ​ក៏​តម្កល់​ ​(​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​មគ្គ​)​ ​ជា​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ទើប​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​បរមត្ថ​សច្ចៈ​ ​ដោយ​នាមកាយ​ផង​ ​បាន​ចាក់ធ្លុះ​ឃើញច្បាស់​ ​នូវ​បរមត្ថ​សច្ចៈ​នោះ​ ​ដោយ​បញ្ញា​ផង​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636872299957110603
ទៅកាន់ទំព័រ៖