ព្រះត្រៃបិដក ភាគ ២៥

​បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​យើង​ក៏​បញ្ញត្ត​ការ​ត្រាស់​ដឹង​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​តែ​មិនទាន់​ហៅថា​ ​កើត​សច្ចធម៌​ទេ​។​ ​កាប​ទិ​ក​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​ត្រាស់​ដឹង​នូវ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​យើងខ្ញុំ​ក៏​បញ្ញត្ត​ការ​ត្រាស់​ដឹង​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ការ​កើត​សច្ចៈ​ ​តើ​ត្រឹម​ប៉ុន្មាន​ ​បុគ្គល​បាន​នូវ​សច្ចៈ​ ​តើ​ត្រឹម​ប៉ុន្មាន​ ​យើងខ្ញុំ​សូម​សួរ​នូវ​ការ​កើត​សច្ចៈ​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​
 [​៧៥​]​ ​ព្រះបរមគ្រូ​ត្រាស់​ថា​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ធ្វើឲ្យ​ថ្នឹក​ ​ការ​ចំរើន​ ​ការ​ធ្វើ​រឿយ​ៗ​ ​នូវ​ធម៌​ទាំងនោះ​ឯង​ ​ឈ្មោះថា​ ​ការ​កើត​សច្ចៈ​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​កើត​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​បាន​នូវ​សច្ចៈ​ ​ត្រឹម​ប៉ុណ្ណេះ​ ​យើង​ក៏​បញ្ញត្ត​ការ​កើតឡើង​នៃ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ដែរ​។​ ​កាប​ទិ​ក​មាណព​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​កើត​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​បុគ្គល​បាន​នូវ​សច្ចៈ​ ​ត្រឹម​ប៉ុណ្ណេះ​ ​យើង​បញ្ញត្ត​នូវ​ការ​កើតឡើង​នៃ​សច្ចៈ​ត្រឹម​ប៉ុណ្ណេះ​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636872300142661216
ទៅកាន់ទំព័រ៖