ព្រះត្រៃបិដក ភាគ ២៥
ព្រោះហេតុនោះ បានជាថា ការពិចារណា ជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌មានឧបការៈច្រើន ដល់ការពិចារណា តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌មានឧបការៈច្រើន ដល់ការពិចារណា។ ម្នាលភារទ្វាជៈ ការប្រឹងប្រែង ជាសភាវៈ មានឧបការៈច្រើន ដល់ការពិចារណា បើបុគ្គលមិនផ្គូផ្គងនូវការប្រឹងប្រែងនោះទេ មិនគប្បីថ្លឹងនូវការពិចារណានេះបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែផ្គូផ្គង ទើបពិចារណាបាន ហេតុនោះ បានជាថា ការប្រឹងប្រែង ជាសភាព មានឧបការៈច្រើន ដល់ការពិចារណា។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង។ ម្នាលភារទ្វាជៈ ឆន្ទៈ មានឧបការៈច្រើន ដល់ការប្រឹងប្រែង បើឆន្ទៈមិនញុំាងការប្រឹងប្រែងនោះឲ្យកើតឡើងទេ បុគ្គលមិនគប្បីប្រឹងប្រែងបានឡើយ ព្រោះហេតុនោះ លុះតែកើតឆន្ទៈ ទើបបុគ្គលប្រឹងប្រែងបាន ហេតុនោះ បានជាថា ឆន្ទៈ ជាធម៌មានឧបការៈច្រើន ដល់សេចក្តីប្រឹងប្រែង។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ។ ម្នាលភារទ្វាជៈ
ID: 636872300491871189
ទៅកាន់ទំព័រ៖