ព្រះត្រៃបិដក ភាគ ២៥

​ទើប​ពិចារណា​នូវ​អត្ថ​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ចេះចាំ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការពិចារណា​នូវ​អត្ថ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ទ្រទ្រង់នូវ​ធម៌​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចេះចាំ​នូវ​ធម៌​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ស្តាប់ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចេះចាំ​នូវ​ធម៌​ ​បើ​បុគ្គល​មិន​ស្តាប់ធម៌​នោះ​ទេ​ ​មិន​អាច​ចេះចាំ​នូវ​ធម៌​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ស្តាប់ធម៌​ ​ទើប​ចេះចាំ​នូវ​ធម៌​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ស្តាប់ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចេះចាំ​នូវ​ធម៌​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ស្តាប់ធម៌​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ស្តាប់ធម៌​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ផ្ចង់​ត្រចៀក​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ស្តាប់​នូវ​ធម៌​ ​បើ​បុគ្គល​មិន​ផ្ចង់​ត្រចៀក​នោះ​ទេ​ ​មិន​អាច​ស្តាប់ធម៌​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ផ្ចង់​ត្រចៀក​ ​ទើប​ស្តាប់ធម៌​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ផ្ចង់​ត្រចៀក​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ស្តាប់ធម៌​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636872300876963215
ទៅកាន់ទំព័រ៖