ព្រះត្រៃបិដក ភាគ ២៥

​ការ​ផ្ចង់​ត្រចៀក​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ផ្ចង់​ត្រចៀក​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ចូល​ទៅ​អង្គុយ​ជិត​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ផ្ចង់​ត្រចៀក​ ​បើ​បុគ្គល​មិន​ចូល​ទៅ​អង្គុយ​ជិត​ទេ​ ​មិន​អាច​ផ្ចង់​ត្រចៀក​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ចូល​ទៅ​អង្គុយ​ជិត​ ​ទើប​ផ្ចង់​ត្រចៀក​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ចូល​ទៅ​អង្គុយ​ជិត​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ផ្ចង់​ត្រចៀក​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​ការ​ចូល​ទៅ​រក​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត​ ​បើ​បុគ្គល​មិន​ចូល​ទៅ​រក​ទេ​ ​មិន​អាច​ចូល​ទៅ​អង្គុយ​ជិត​បាន​ឡើយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​លុះតែ​ចូល​ទៅ​រក​ ​ទើប​ចូល​ទៅ​អង្គុយ​ជិត​បាន​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​ការ​ចូល​ទៅ​រក​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​រក​ ​តើ​ដូចម្តេច​ ​យើងខ្ញុំ​សូម​សួរ​នូវ​ធម៌​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​រក​ ​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​។​ ​ម្នាល​ភារ​ទ្វា​ជៈ​ ​សទ្ធា​ ​មាន​ឧបការៈ​ច្រើន​ ​ដល់​ការ​ចូល​ទៅ​រក​ ​បើ​សទ្ធា​មិនកើត​ទេ​ ​គេ​មិន​អាច​ចូល​ទៅ​រកបាន
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636872302006957847
ទៅកាន់ទំព័រ៖