ព្រះត្រៃបិដក ភាគ ២៥
ព្រោះហេតុនោះ បុគ្គលលុះតែសទ្ធាកើត ទើបចូលទៅរកបាន ហេតុនោះ បានជាថា សទ្ធា មានឧបការៈច្រើន ដល់ការចូលទៅរក។
[៧៧] កាបទិកមាណព ក្រាបបង្គំទូលតបថា យើងខ្ញុំ បានសួរនូវការរក្សាសច្ចធម៌ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវប្រស្នាណាៗ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវប្រស្នានោះៗហើយ ក៏ការព្យាករណ៍នោះ
ID: 636872302248881685
ទៅកាន់ទំព័រ៖