ព្រះត្រៃបិដក ភាគ ២៥

​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើងខ្ញុំ​ ​ទាំង​យើងខ្ញុំ​សោត​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ដោយ​ការព្យាករណ៍​នោះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលពីដើម​ ​យើងខ្ញុំ​បានដឹង​យ៉ាងនេះ​ថា​ ​បុគ្គល​ពួក​ណា​ ​ជា​សមណៈ​ត្រងោល​ ​ជាគ​ហប​តិ​ជាតិ​ ​មាន​សម្បុរ​ខ្មៅ​ ​ជា​កូន​កើតមក​អំពី​ព្រះបាទ​នៃ​មហាព្រហ្ម​ ​បុគ្គល​ពួក​ណា​ ​ជា​អ្នកដឹង​ច្បាស់​នូវ​ធម៌​ ​ឱ​ហ្ន៎​ ​(​ឥឡូវនេះ​)​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​នាំ​ខ្ញុំ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ ​ក្នុង​ពួក​សមណៈ​ ​ឲ្យ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួក​សមណៈ​ ​ឲ្យ​មាន​សេចក្តី​គោរព​ ​ក្នុង​ពួក​សមណៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភ្លឺច្បាស់​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​ ​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ត្រៃសរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​តទៅ​។​

​ចប់​ ​ចង្កី​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636872302514366869
ទៅកាន់ទំព័រ៖