ព្រះត្រៃបិដក ភាគ ២៥

​ឯ​សុ​ការី​សូត្រ​ ​ទី៦​


 [​៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​ឈ្មោះ​ឯ​សុ​ការី​ ​បាន​ចូល​ទៅ​គាល់​ព្រះមានបុណ្យ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រាក់ទាក់​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​និង​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​៧៩​]​ ​លុះ​ឯ​សុ​ការី​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​មាន​បុញ្ញសិរី​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​តែង​បញ្ញត្ត​ការ​បំរើ​ ​៤យ៉ាង​ ​គឺ​បញ្ញត្ត​ការ​បំរើ​ ​សម្រាប់​ព្រាហ្មណ៍១​ ​បញ្ញត្ត​ការ​បំរើ​ ​សម្រាប់​ក្សត្រិយ៍១​ ​បញ្ញត្ត​ការ​បំរើ​ ​សម្រាប់​វេស្សៈ១​ ​បញ្ញត្ត​ការ​បំរើ​ ​សម្រាប់​សុទ្ទៈ១​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​រឿង​នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​សម្រាប់​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​ព្រាហ្មណ៍​ត្រូវ​បំរើ​ព្រាហ្មណ៍​ ​ឬ​ក្សត្រិយ៍​ត្រូវ​បំរើ​ព្រាហ្មណ៍​ ​វេស្សៈ​ត្រូវ​បំរើ​ព្រាហ្មណ៍​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636872302768711417
ទៅកាន់ទំព័រ៖