ព្រះត្រៃបិដក ភាគ ២៥

​សុទ្ទៈ​ត្រូវ​បំរើ​ព្រាហ្មណ៍​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​ការ​បំរើ​នេះឯង​ ​សម្រាប់​ព្រាហ្មណ៍​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​រឿង​នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​សម្រាប់​ក្សត្រិយ៍​ ​យ៉ាងនេះ​ថា​ ​ក្សត្រិយ៍​ត្រូវ​បំរើ​ក្សត្រិយ៍​ ​វេស្សៈ​ត្រូវ​បំរើ​ក្សត្រិយ៍​ ​សុទ្ទៈ​ក៏​ត្រូវ​បំរើ​ក្សត្រិយ៍​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​ការ​បំរើ​នេះឯង​ ​សម្រាប់​ក្សត្រិយ៍​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​រឿង​នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​សម្រាប់​វេស្សៈ​ ​យ៉ាងនេះ​ថា​ ​វេស្សៈ​ត្រូវ​បំរើ​វេស្សៈ​ ​សុទ្ទៈ​ក៏​ត្រូវ​បំរើ​វេស្សៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​ការ​បំរើ​នេះឯង​ ​សម្រាប់​វេស្សៈ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក្នុង​រឿង​នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​សម្រាប់​សុទ្ទៈ​ ​យ៉ាងនេះ​ថា​ ​ត្រូវតែ​សុទ្ទៈ​បំរើ​សុទ្ទៈ​ ​តើ​អ្នកដទៃ​ណា​ទៅទៀត​ ​នឹង​បំរើ​សុទ្ទៈ​ ​(​នោះ​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​នេះឯង​ ​សម្រាប់​សុទ្ទៈ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការ​បំរើ​ ​ទាំង៤យ៉ាងនេះ​ ​តើ​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ត្រាស់​សំដែង​នូវ​ដំណើរ​នេះ​ ​ថាដូចម្តេច​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636872302936120992
ទៅកាន់ទំព័រ៖