ព្រះត្រៃបិដក ភាគ ២៥

​កិរិយា​ប្រព្រឹត្តទៅ​ ​(​នៃ​ឥរិយាបថ​ទាំង៤​)​ក្តី​ ​សេចក្តី​មិន​មានទោស​ ​(​មាន​មិន​ច្រអូស​កាយ​ ​មិន​ច្រអូស​ចិត្តជា​ដើម​)​ក្តី​ ​កិរិយា​នៅ​សប្បាយ​ក្តី​ ​នឹង​មានដល់​អាត្មាអញ​។​ ​លុះ​ព្រះអង្គ​សោយ​រួចហើយ​ ​កាលដែល​ទ្រង់​ទទួល​ទឹក​លាង​បាត្រ​ ​មិន​លើក​បាត្រ​ឡើង​ឲ្យ​ខ្ពស់​ពេក​ ​មិន​ដាក់បាត្រ​ឲ្យ​ទាប​ពេក​ ​មិន​ទប់ទល់​បាត្រ​ឲ្យ​រឹង​ ​មិនបាន​គ្រលែង​បាត្រ​។​ ​ព្រះអង្គ​ទ្រង់​ទទួល​ទឹក​លាង​បាត្រ​ ​មិន​ឲ្យ​តិច​ពេក​ ​មិន​ឲ្យ​ច្រើនពេក​។​ ​ព្រះអង្គ​លាង​បាត្រ​ ​មិន​ធ្វើឲ្យ​ឮ​សូរ​ខ្លូ​ក​ខ្លូ​ក​ ​ទ្រង់​លាង​បាត្រ​មិន​បង្វិល​បាត្រ​ឲ្យ​វិល​ជុំវិញ​ ​មិន​ដាក់បាត្រ​លើ​ផែនដី​ ​ហើយ​លាង​ព្រះហស្ត​ឡើយ​។​ ​កាលដែល​លាង​ព្រះហស្ត​ហើយស្រេច​ ​បាត្រ​ក៏​លាង​ហើយស្រេច​ ​កាលដែល​លាង​បាត្រ​ហើយស្រេច​ ​ព្រះហស្ត​ក៏​លាង​ហើយស្រេច​ដែរ​។​ ​ព្រះអង្គ​ទ្រង់​ចាក់ទឹក​លាង​បាត្រ​ ​ក្នុង​ទី​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​ទ្រង់​មិន​បាចសាច​ផ្តេសផ្តាស​ឡើយ​។​ ​លុះ​ព្រះអង្គ​សោយ​រួចហើយ​ ​មិន​ដាក់បាត្រ​លើ​ផែនដី​ ​ទ្រង់​ទុកបាត្រ​ ​ក្នុង​ទី​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​ព្រះអង្គ​ ​មិនមែន​ជា​មិន​ត្រូវការ​ដោយ​បាត្រ​ទេ​ ​ទាំង​ទ្រង់​រក្សា​បាត្រ​ ​មិន​ឲ្យ​ហួស​វេលា​។​ ​លុះ​ព្រះអង្គ​សោយ​រួចហើយ​ ​ទ្រង់​គង់​ស្ងៀម​មួយស្របក់​។​ ​ព្រះអង្គ​ ​មិន​ញុំាង​កាល​នៃ​មនុស្ស​ ​អ្នក​ត្រូវការ​ដោយ​អនុមោទនា​ ​ឲ្យ​កន្លង​ហួស​ទៅ​ឡើយ​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636872257012134291
ទៅកាន់ទំព័រ៖