ព្រះត្រៃបិដក ភាគ ២៥

​ម្នាល​ព្រាហ្មណ៍​ ​ប្រសិនបើ​គេ​សួរ​ក្សត្រិយ៍​ ​យ៉ាងនេះ​ថា​ ​កាលបើ​ព្រះអង្គ​បំរើ​បុគ្គល​ណា​ ​ទ្រង់​ក្លាយទៅជា​មនុស្សលាមក​ក្រៃពេក​ ​មិនបានជា​មនុស្ស​ប្រសើរ​វិសេស​ ​ព្រោះហេតុតែ​ការ​បំរើ​ ​មួយទៀត​ ​កាលបើ​ព្រះអង្គ​បំរើ​បុគ្គល​ណា​ ​បាន​ជា​បុគ្គល​គាប់ប្រសើរ​ ​មិន​ក្លាយជា​បុគ្គល​ថោកថយ​ ​ព្រោះហេតុតែ​ការ​បំរើ​ទេ​ ​បណ្តា​បុគ្គល​ទាំងពីរ​នុ៎ះ​ ​តើ​ព្រះអង្គ​ ​ត្រូវ​បំរើ​បុគ្គល​ណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​ក្សត្រិយ៍​ឆ្លើយតប​ដោយ​ត្រឹមត្រូវ​ ​គួរ​ឆ្លើយតប​ ​យ៉ាងនេះ​ថា​ ​កាល​ខ្ញុំបំរើ​បុគ្គល​ណា​ ​ក្លាយ​ខ្លួន​ទៅជា​មនុស្សលាមក​ក្រៃពេក​ ​មិនបានជា​មនុស្ស​ប្រសើរ​វិសេស​ ​ព្រោះហេតុតែ​ការ​បំរើ​ទេ​ ​ខ្ញុំ​មិន​ត្រូវ​បំរើ​បុគ្គល​នោះ​ឡើយ​ ​លុះតែ​ខ្ញុំបំរើ​បុគ្គល​ណា​ ​បានការ​គាប់ប្រសើរ​ ​មិនបានការ​អាក្រក់​ ​ព្រោះហេតុតែ​ការ​បំរើ​ ​ទើប​ខ្ញុំ​ត្រូវ​បំរើ​បុគ្គល​នោះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​គេ​សួរ​ព្រាហ្មណ៍​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​គេ​សួរ​វេស្សៈ​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​គេ​សួរ​សុទ្ទៈ​ ​យ៉ាងនេះ​ថា​ ​កាលបើ​អ្នកបំរើ​បុគ្គល​ណា​ ​ត្រឡប់​បាន​ជា​បាប​ ​មិនបានការ​គាប់ប្រសើរ​ ​ព្រោះ​ការ​បំរើ​ជាហេតុ​ទេ​ ​មួយទៀត​ ​កាលបើ​អ្នក​ ​បំរើ​បុគ្គល​ណា​ ​បានការ​គាប់ប្រសើរ​ ​មិនបានការ​អាក្រក់​ ​ព្រោះ​ការ​បំរើ​ជាហេតុ​ទេ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636872303321283022
ទៅកាន់ទំព័រ៖