ព្រះត្រៃបិដក ភាគ ២៥

​បណ្តា​បុគ្គល​ទាំងពីរ​នុ៎ះ​ ​តើ​អ្នក​ត្រូវ​បំរើ​បុគ្គល​ណា​។​ ​ម្នាល​ព្រាហ្មណ៍​ ​កាលបើ​សុទ្ទៈ​ឆ្លើយតប​ដោយ​ត្រឹមត្រូវ​ ​គប្បី​ឆ្លើយតប​ ​យ៉ាងនេះ​ថា​ ​កាលបើ​ខ្ញុំបំរើ​បុគ្គល​ណា​ ​បានការ​អាក្រក់​ ​មិនបានការ​គាប់ប្រសើរ​ ​ព្រោះហេតុតែ​ការ​បំរើ​ទេ​ ​ខ្ញុំ​មិន​ត្រូវ​បំរើ​បុគ្គល​នោះ​ឡើយ​ ​កាលបើ​ខ្ញុំបំរើ​បុគ្គល​ណា​ ​បានការ​គាប់ប្រសើរ​ ​មិនមែន​ជា​ការ​អាក្រក់​ ​ព្រោះហេតុតែ​ការ​បំរើ​ទេ​ ​ទើប​ខ្ញុំ​ត្រូវ​បំរើ​បុគ្គល​នោះ​។​
 ​[​៨១​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​មិន​ពោល​ថា​ ​បុគ្គល​គាប់ប្រសើរ​ ​ព្រោះតែ​មានត្រកូល​ខ្ពស់​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាំង​តថាគត​ ​នឹង​បាន​ពោល​ថា​ ​បុគ្គល​ថោកថយ​ ​ព្រោះតែ​មានត្រកូល​ខ្ពស់​ ​ក៏ទេដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិន​ពោល​ថា​ ​បុគ្គល​គាប់ប្រសើរ​ ​ព្រោះតែ​មាន​ជាតិ​ថ្លៃថ្លា​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាំង​តថាគត​ ​នឹង​បាន​ពោល​ថា​ ​បុគ្គល​ថោកទាប​ ​ព្រោះតែ​មាន​ជាតិ​ថ្លៃថ្លា​ ​ក៏ទេដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិន​ពោល​ថា​ ​បុគ្គល​ប្រសើរ​វិសេស​ ​ព្រោះតែ​មាន​ភោគៈ​ ​លើសលុប​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាំង​តថាគត​ ​នឹង​បាន​ពោល​ថា​ ​បុគ្គល​ថោកទាប​ ​ព្រោះតែ​មាន​ភោគៈ​លើសលុប​ ​ក៏ទេដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​សូម្បី​មានត្រកូល​ខ្ពង់ខ្ពស់​ ​តែ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​កា​មេ​សុ​មិច្ឆា​ ​ប្រព្រឹត្ត​ពោល​ពាក្យ​មុសា​ ​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636872303529444929
ទៅកាន់ទំព័រ៖