ព្រះត្រៃបិដក ភាគ ២៥

​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ក៏​មាន​ ​ហេតុ​នោះ​ ​បាន​ជាត​ថា​គត​ ​មិន​ពោល​ថា​ ​បុគ្គល​ថោកទាប​ ​ព្រោះតែ​មាន​ភោគៈ​លើសលុប​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិន​ពោល​ថា​ ​ត្រូវតែ​បំរើ​អ្នក​ទាំងអស់​ ​(​នោះ​)​ ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ទាំង​តថាគត​ ​នឹង​បាន​ពោល​ថា​ ​មិន​ត្រូវ​បំរើ​អ្នក​ទាំងអស់​ ​ក៏ទេដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​កាលបើ​គេ​បំរើ​បុគ្គល​ណា​ ​សទ្ធា​ចំរើន​ ​សីល​ចំរើន​ ​សុតៈ​ចំរើន​ ​ចាគៈ​ចំរើន​ ​ប្រាជ្ញា​ក៏​ចំរើន​ ​ព្រោះ​ការ​បំរើ​ ​(​នោះ​)​ ​ជាហេតុ​ ​តថាគត​ ​ទើប​ពោល​ថា​ ​ត្រូវ​បំរើ​បុគ្គល​នោះ​។​
 [​៨២​]​ ​កាលបើ​ព្រះមានបុណ្យ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ឯ​សុ​ការី​ព្រាហ្មណ៍​ ​បាន​ក្រាបទូល​ព្រះមានបុណ្យ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​ទ្រព្យ​ ​៤យ៉ាង​ ​គឺ​បញ្ញត្ត​ទ្រព្យ​ ​សំរាប់​ខ្លួន​របស់​ព្រាហ្មណ៍១​ ​បញ្ញត្ត​ទ្រព្យ​សំរាប់​ខ្លួន​របស់​ក្សត្រិយ៍១​ ​បញ្ញត្ត​ទ្រព្យ​សំរាប់​ខ្លួន​របស់​វេស្សៈ១​ ​បញ្ញត្ត​ទ្រព្យ​ ​សំរាប់​ខ្លួន​របស់​សុទ្ទៈ១​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636872304192682864
ទៅកាន់ទំព័រ៖