ព្រះត្រៃបិដក ភាគ ២៥

​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ទ្រព្យ​ ​ទាំង៤នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការប្រព្រឹត្តិ​សូម​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​ព្រាហ្មណ៍​ ​ប្រសិនបើ​ព្រាហ្មណ៍​មើលងាយ​ ​នូវ​ការប្រព្រឹត្តិ​សូម​ ​ដែល​ជា​ទ្រព្យរបស់​ខ្លួន​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​ធ្វើអំពើ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ ​ដូច​អ្នករក្សា​ទ្រព្យ​ ​លួច​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការប្រព្រឹត្តិ​សូម​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​ព្រាហ្មណ៍​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ទ្រព្យ​ ​ទាំង៤នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ធ្នូ​ ​និង​បំពង់ព្រួញ​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​ក្សត្រិយ៍​ ​ប្រសិនបើ​ក្សត្រិយ៍​មើលងាយ​ ​ធ្នូ​ ​និង​បំពង់ព្រួញ​ ​ដែល​ជា​ទ្រព្យរបស់​ខ្លួន​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​ធ្វើការងារ​ ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ ​ដូច​អ្នករក្សា​ទ្រព្យ​ ​លួច​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ធ្នូ​ ​និង​បំពង់ព្រួញ​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​ក្សត្រិយ៍​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ទ្រព្យ​ ​ទាំង៤នោះ​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការភ្ជួររាស់​ ​និង​ការ​រក្សា​គោ​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​វេស្សៈ​ ​ប្រសិនបើ​វេស្សៈ​មើលងាយ​ ​ការភ្ជួររាស់​ ​និង​ការ​រក្សា​គោ​ ​ដែល​ជា​ទ្រព្យរបស់​ខ្លួន​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នក​មិន​ធ្វើ​កិច្ច​ ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ ​ដូច​អ្នករក្សា​ទ្រព្យ​ ​លួច​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​ការភ្ជួររាស់​ ​និង​ការ​រក្សា​គោ​នេះ​ ​ថា​ជា​ទ្រព្យ​សំរាប់​ខ្លួន​របស់​វេស្សៈ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636872304441257081
ទៅកាន់ទំព័រ៖