ព្រះត្រៃបិដក ភាគ ២៥
លោកុត្តរធម៌ ដ៏ប្រសើរតែម្យ៉ាង ថាជាទ្រព្យសំរាប់ខ្លួន របស់បុរសស្ត្រី ចំណែកបុរសស្ត្រីនោះ ដែលអន្ទោលតាមវង្សត្រកូល ជាចំណែកខាងមាតា បិតាមកពីដើម បានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗ បើបានកើតអត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាពក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ក្នុងត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា ជាវេស្សៈ បើបានកើតអត្តភាព ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា ជាសុទ្ទៈ។ ម្នាលព្រាហ្មណ៍ ភ្លើងឆេះ ព្រោះអាស្រ័យរបស់ណា ៗ ជាបច្ច័យ ក៏ដល់នូវការរាប់តាមរបស់នោះៗ។ បើភ្លើងឆេះ អាស្រ័យនឹងឧស ក៏ដល់នូវការរាប់ថា ភ្លើងឧស បើភ្លើងឆេះ អាស្រ័យនឹងចំណាំងឈើ ក៏ដល់នូវការរាប់ថា ភ្លើងចំណាំងឈើ បើភ្លើងឆេះ អាស្រ័យនឹងស្មៅ ក៏ដល់នូវការរាប់ថា ភ្លើងស្មៅ បើភ្លើងឆេះ អាស្រ័យនឹងអាចម៍គោ ក៏ដល់នូវការរាប់ថា ភ្លើងអាចម៍គោ សេចក្តីទាំងនេះ មានឧបមា យ៉ាងណា
ID: 636872304826489115
ទៅកាន់ទំព័រ៖