ព្រះត្រៃបិដក ភាគ ២៥
នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចចំរើនមេត្តចិត្ត ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះ ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈចំរើនមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ទោះក្សត្រិយ៍ អាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះបាន បពិត្រព្រះគោតម ដ៏ចំរើន ទោះជាព្រាហ្មណ៍ .... បពិត្រព្រះគោតម ដ៏ចំរើន ទោះជាវេស្សៈ...
ID: 636872305365459943
ទៅកាន់ទំព័រ៖