ព្រះត្រៃបិដក ភាគ ២៥
បពិត្រព្រះគោតមដ៏ចំរើន ទោះជាសុទ្ទ... បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ សុទ្ធតែអាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះ បានទាំងអស់។
[៨៥] ម្នាលព្រាហ្មណ៍ យ៉ាងហ្នឹងហើយ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលក្សត្រិយ៍ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ .... ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ... ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ
ID: 636872305565991412
ទៅកាន់ទំព័រ៖