ព្រះត្រៃបិដក ភាគ ២៥
            
        
        
            
            
                
                ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះបាន ចំណែកភ្លើងណា ដែលពួកបុរស កើតអំពីចណ្ឌាលត្រកូល នេសាទត្រកូល វេណុត្រកូល រថការត្រកូល បុក្កុសត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមានអណ្តាតផង មិនមានពណ៌ផង មិនមានពន្លឺផង គេមិនអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ)នៃឈើស្រាយក្តី ឈើខ្លឹមក្តី 
            
            
         
        
            
                ID: 636872306365737155 
                
            
            
                ទៅកាន់ទំព័រ៖