ព្រះត្រៃបិដក ភាគ ២៥
ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ឬដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន ចំណែកភ្លើងណា ដែលពួកបុរស កើតអំពីចណ្ឌាលត្រកូល អំពីនេសាទត្រកូល អំពីវេណុត្រកូល អំពីរថការត្រកូល អំពីបុក្កុសត្រកូល កាន់យកនូវពំនួតភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះសោត ក៏មានអណ្តាតដូចគ្នា មានពណ៌ដូចគ្នា មានពន្លឺក៏ដូចគ្នាដែរ ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន បពិត្រព្រះគោតមដ៏ចំរើន ដ្បិតភ្លើងទាំងអស់ សុទ្ធតែមានអណ្តាតផង មានពណ៌ផង មានពន្លឺផង ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះ បានទាំងអស់។
ID: 636872306552017810
ទៅកាន់ទំព័រ៖