ព្រះត្រៃបិដក ភាគ ២៥

 ​[​៨៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ចេញ​ចាក​ផ្ទះ​ ​អំពី​ខត្តិយ​ត្រកូល​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​កុលបុត្រ​នោះ​ ​បាន​អាស្រ័យ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ជា​បុគ្គល​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​អ​ព្រហ្មចរិយៈ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នក​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ជា​តួ​ហេតុ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​ព្រាហ្មណ​ត្រកូល​ ​.​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​វេស្សៈ​ត្រកូល​.​.​.​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​អំពី​សុទ្ទៈ​ត្រកូល​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​កុលបុត្រ​នោះ​ឯង​ ​បាន​អាស្រ័យ​ធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ជា​បុគ្គល​វៀរចាក​បាណាតិបាត​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636872306738268463
ទៅកាន់ទំព័រ៖