ព្រះត្រៃបិដក ភាគ ២៥

ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​មិនបាន​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ប្រកប​គ្រឿងប្រដាប់​ព្រះបាទ​ទេ​។​ ​លុះ​ព្រះអង្គ​ ​ទ្រង់​លាង​ព្រះបាទ​រួចហើយ​ ​ក៏​គង់​ផ្គត់​ព្រះ​ភ្នែន​ ​តម្កល់​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​។​ ​ព្រះអង្គ​ ​មិន​ទ្រង់ព្រះតម្រិះ​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​មិន​ទ្រង់ព្រះតម្រិះ​ ​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​ទ្រង់ព្រះតម្រិះ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​គង់​ត្រិះរិះ​តែ​អំពី​ប្រយោជន៍​ ​នៃ​សត្វលោក​ទាំងអស់​ ​គឺ​ប្រយោជន៍​ខ្លួន​ ​ប្រយោជន៍​អ្នកដទៃ​ ​ឬ​ប្រយោជន៍​ទាំងពីរ​ខាង​។​ ​ព្រះអង្គ​ស្តេច​ទៅកាន់​អារាម​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​កណ្តាល​បរិស័ទ​ ​មិនបាន​លើក​បញ្ជោរ​បរិស័ទ​នោះ​ ​មិនបាន​តិះដៀល​បរិស័ទ​នោះ​ ​ទ្រង់​ញុំាង​បរិស័ទ​នោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​តាមពិត​។​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​មាន​ព្រះ​សូរ​សេង​(​១​)​ ​ប្រកបដោយ​អង្គ៨​ ​លាន់​ចេញ​អំពី​ព្រះ​ឱស្ឋ​ ​គឺ​ព្រះ​សូរ​សេង​ជ្រះស្រឡះ១​ ​ញុំាង​បុគ្គល​ឲ្យដឹង​សេចក្តី​ច្បាស់១​ ​ទន់​ពីរោះ១​ ​គួរ​ស្តាប់១​ ​ណែន១​ ​មិន​រាត់រាយ​ ​គឺ​ព្រះ​សូរ​សេង​មូល១​ ​ក្រអួន១​ ​
​(​១​)​ ​សូរ​សេង​ ​គឺ​សូរ​សំឡេង​ ​សៀម​យក​ទៅ​ប្រើ​ក្លាយជា​ ​សូរសៀង​។​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636872257559495598
ទៅកាន់ទំព័រ៖