ព្រះត្រៃបិដក ភាគ ២៥

ម្នាល​អាវុសោ​ ​ភិក្ខុសង្ឃ​មិន​មាន​រោគ​ ​ទាំង​មាន​កំឡាំង​ដែរ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ស្រុក​ត​ណ្ឌុ​លបាល​ទ្វា​រា​(​១​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នុ៎ះ​ ​មាន​ព្រាហ្មណ៍​ឈ្មោះ​ ​ធន​ញ្ជា​និ​ ​ម្នាល​អាវុសោ​ ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​(​នោះ​)​ ​មិន​មាន​រោគ​ ​ទាំង​មាន​កំឡាំង​ ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ឯ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មិន​មាន​រោគ​ ​ទាំង​មាន​កំឡាំង​ ​ដែរ​។​ ​ម្នាល​អាវុសោ​ ​ចុះ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មិន​ប្រហែសធ្វេស​ទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​មិន​ធ្វេសប្រហែស​ ​របស់​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​មាន​ពីណា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ធន​ញ្ជា​និ​ព្រាហ្មណ៍​ ​អាង​ព្រះរាជា​ ​ក៏​រឹបជាន់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អាង​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ក៏​បោកប្រាស់​ព្រះរាជា​ ​ឯ​ភរិយា​របស់​គាត់​ ​មាន​សទ្ធា​ ​ដែល​គាត់​នាំមក​អំពី​ត្រកូល​មាន​សទ្ធា​ ​នាង​នោះ​ ​ក៏​ធ្វើ​កាលកិរិយា​ទៅ​ហើយ​ ​ភរិយា​ឯទៀត​ ​ដែល​គាត់​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ទ្វារ​ធំៗ៣២​ ​មាន​ទ្វា​រតូចៗ៦៤​។​ ​ក្នុង​ទ្វារ​ទាំង​ធំ​ ​ទាំង​តូច​នោះ​ ​មាន​ទ្វារ១នេះ​ ​ឈ្មោះ​ត​ណ្ឌុ​លបាល​ទ្វា​រា​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636872307507042434
ទៅកាន់ទំព័រ៖