ព្រះត្រៃបិដក ភាគ ២៥
[៩២] ព្រះសារីបុត្រមានអាយុ បាននិយាយនឹងធនញ្ជានិព្រាហ្មណ៍ ដែលអង្គុយក្នុងទីសមគួរហើយ យ៉ាងនេះថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រហែសធ្វេសទេឬ។ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីមិនប្រហែសធ្វេសរបស់យើង នឹងមានមកពីណា ព្រោះយើងត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ត្រូវចិញ្ចឹមខ្ញុំ និងបុរសអ្នកធ្វើការ ត្រូវធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់ពួកមិត្រអាមាត្យ ត្រូវធ្វើកិច្ចរបស់ញាតិសាលោហិត ដល់ពួកញាតិសាលោហិត ត្រូវធ្វើកិច្ចរបស់ភ្ញៀវ ដល់ពួកភ្ញៀវ ត្រូវធ្វើកិច្ចរបស់បុព្វបេត ដល់ពួកបុព្វបេត ត្រូវធ្វើកិច្ចរបស់ទេវតា ដល់ពួកទេវតា ត្រូវធ្វើរាជកិច្ចដល់ព្រះរាជា សូម្បីកាយនេះ យើងក៏ត្រូវចិញ្ចឹមឲ្យធាត់ធំចំរើន។
[៩៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសគន្លងធម៌
(១) ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ តើបុគ្គលនោះ គួរអង្វរថា
(១) សំដៅយកមនុស្សទ្រុស្តសីល៥ ឬទ្រុស្តសីល១០។ អដ្ឋកថា។
ID: 636872308160529811
ទៅកាន់ទំព័រ៖