ព្រះត្រៃបិដក ភាគ ២៥

​ខ្ញុំ​បាន​ជា​អ្នកប្រព្រឹត្តខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​មាតាបិតា​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​ទង់ទាញ​ខ្ញុំ​ទៅ​នរក​ឡើយ​ ​ដូច្នេះ​បាន​ដែរ​ឬ​ ​ឬក៏​មាតាបិតា​ ​អង្វរ​ដើម្បី​អ្នកនោះ​ថា​ ​កូន​នោះ​ ​បាន​ជា​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​យើង​ទាំងឡាយ​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​នាំ​យក​វា​ទៅ​ទម្លាក់​ក្នុង​នរក​ឡើយ​ ​ដូច្នេះ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ ​ដ៏​ចំរើន​ ​ដំណើរ​នេះ​ ​មិនបានជា​ដាច់ខាត​ ​បើទុកជា​យ៉ាងនោះ​ ​ក៏​ពួក​និរយបាល​ ​នៅតែ​ទម្លាក់​បុគ្គល​ ​កំពុង​កន្ទក់កន្ទេញ​នោះ​ ​ទៅ​ក្នុង​នរក​ពុំខាន​។​
 [​៩៤​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​កូន​ប្រពន្ធ​ ​ពួក​និរយបាល​ ​ទង់ទាញ​បុគ្គល​នុ៎ះ​ ​ទៅ​ទម្លាក់​ក្នុង​នរក​ ​ព្រោះហេតុតែ​ការប្រព្រឹត្តិ​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​អ្នកនោះ​ ​គួរ​អង្វរ​ថា​ ​ខ្ញុំ​បាន​ជា​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​កូន​ប្រពន្ធ​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​ទង់ទាញ​ខ្ញុំ​ទៅ​ទម្លាក់​ក្នុង​នរក​ឡើយ​ ​ដូច្នេះ​បាន​ដែរ​ឬ​ ​ឬក៏​កូន​ ​និង​ប្រពន្ធ​អ្នកនោះ​អង្វរ​ថា​ ​អ្នក​នុ៎ះ​ ​បាន​ជា​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​យើង​ទាំងឡាយ​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​ទង់ទាញ​អ្នកនោះ​ ​ទៅ​ទម្លាក់​ក្នុង​នរក​ឡើយ​ ​ដូច្នេះ​បាន​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636872308362871385
ទៅកាន់ទំព័រ៖