ព្រះត្រៃបិដក ភាគ ២៥

 ​[​៩៨​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​ភ្ញៀវ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ទង់ទាញ​អ្នកនោះ​ ​ទៅ​ទម្លាក់​ក្នុង​នរក​ ​ព្រោះហេតុតែ​ការប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​អ្នកនោះ​ ​គួរ​អង្វរ​ថា​ ​ខ្ញុំ​បាន​ជា​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​ភ្ញៀវ​ទាំងឡាយ​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​ទម្លាក់​ខ្ញុំ​ទៅ​ក្នុង​នរក​ឡើយ​ ​ដូច្នេះ​ ​បាន​ដែរ​ឬ​ ​ឬក៏​ពួក​ភ្ញៀវ​ ​របស់​អ្នកនោះ​ ​គួរ​អង្វរ​ថា​ ​អ្នក​នុ៎ះឯង​ ​បាន​ជា​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះហេតុតែ​យើង​ទាំងឡាយ​ ​សូមកុំ​ឲ្យ​ពួក​និរយបាល​ ​ទម្លាក់​អ្នកនោះ​ ​ទៅ​ក្នុង​នរក​ឡើយ​ ​ដូច្នេះ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចំរើន​ ​ដំណើរ​នេះ​ ​មិនបានជា​ដាច់ខាត​ ​បើទុកជា​យ៉ាងនោះ​ ​ពួក​និរយបាល​ ​ក៏​នៅតែ​ទម្លាក់​អ្នក​ដែល​កំពុង​កន្ទក់កន្ទេញ​នោះ​ ​ទៅ​ក្នុង​នរក​ពុំខាន​។​
 [​៩៩​]​ ​ម្នាល​ធន​ញ្ជា​និ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ព្រោះ​ហេតុ​បុព្វ​បេ​តៈ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ទង់ទាញ​មនុស្ស​នោះ​ ​ទម្លាក់​ទៅ​ក្នុង​នរក​ ​ព្រោះហេតុតែ​ការប្រព្រឹត្តិ​ខុស​ធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​បុគ្គល​នោះ​ ​គួរ​អង្វរ​ថា​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636872309163577182
ទៅកាន់ទំព័រ៖